នៅក្នុងវេទិកាជួបជាមួយកម្មករ-កម្មការិនីរោងចក្រនៅព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានវាយប្រហារបកទៅកាន់គណបក្សប្រឆាំង និងអាមេរិកវិញ ចំពោះការលើកឡើងថាការរំលាយគណបក្សសង្រ្គោះជាតិ គឺជាទង្វើរំលោភលើឆន្ទៈរបស់រាស្រ្តដែលបានបោះឆ្នោតឲ្យគណបក្សនេះនាពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានចង្អុលបង្ហាញនូវរឿងរ៉ាវកាលពីអតីតកាលដែលមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ និងអតីតប្រធាធិបតីអាមេរិកលោកនិច សុន ដោយលោកថា មិនបានគិតពីឆន្ទៈរាស្រ្តទេ។
ប្រភព៖RFI