មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចបានលើកឡើងថា សមាសភាព គជប មកពីគណបក្សប្រឆាំងនឹងត្រូវរលាយជាស្វ័យប្រវត្តិនៅពេលគណបក្សសង្រ្គោះជាតិត្រូវរំលាយ។ ប៉ុន្តែលោកថាប្រសិនបើពួកគេចុះចូលជាមួយគណបក្សកាន់អំណាច នោះថ្នាក់ដឹកនាំគណបក្សប្រជាជនអាចនឹងពិចារណា។ យ៉ាងណាក៏ដោយ គជប នៅមិនទាន់អាចបញ្ជាក់ជំហរយ៉ាងណាទេ ដោយថារង់ចាំមើលច្បាប់ដែលទើបអនុម័តនេះមកដល់ដៃសិន។លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តាមការឯកភាពរបស់គណបក្សជាប់ឆ្នោតទាំងពីរឬកន្លងមក គឺសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ទាំង៩រូប នឹងត្រូវរលាយជាស្វ័យប្រវត្តិ នៅពេលបក្សណាមួយត្រូវរំលាយ។
ប្រភព៖RFI