នៅពេលគណបក្ស សង្គ្រោះជាតិ ត្រូវបានរំលាយ ដោយតុលាការកំពូល សមាជិកគណៈ កម្មាធិការជាតិ រៀបចំការបោះ ឆ្នោត (គ.ជ.ប) មិនប៉ះពាល់នោះទេ នេះបើតាមការអះអាង ពីលោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ។លោកបានឲ្យដឹងទៀតថា ក្នុងករណីដែលគណបក្ស ប្រឆាំងនៅកម្ពុជា ត្រូវរំលាយដោយច្បាប់ តាមការសម្រេច របស់តុលាការ កំពូលនោះ មានផលប៉ះពាល់ដល់ អាសនៈតំណាងរាស្ត្រ អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ និង អាសនៈក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដោយសារការបោះឆ្នោត អនុវត្តតាម ប្រព័ន្ធសមាមាត្រ ។ការមិនប៉ះពាល់ដល់សមាជិករបស់ គ.ជ.ប លោកបញ្ជាក់ថា ព្រោះសមាសភាពក្នុងគ.ជ.ប បានលាលែងពី សមាជិកបក្សរួចរាល់ ខណៈសមាជិក គ.ជ.បមួយចំនួនមក ពីគណបក្សសង្រ្គោះជាតិ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល