អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងឲ្យដឹងថា ចំនួនឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត មានការកើនឡើង រហូតទៅដល់ជិត៨៤% ដែលជាភាគរយខ្ពស់បំផុត បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួន។លោក ទេព នីថា បានថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៧ថា “ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតយើង គឺយើងឡើងទៅដល់៨៣ជិត៨៤ ភាគរយ ហើយនេះជាភាគរយខ្ពស់បំផុត ហើយមែនខ្ពស់បំផុតទេ ខ្ពស់មួយនៅក្នុងចំណោម ការបោះឆ្នោតនៃបណ្ដាប្រទេស ដែលរៀបចំការបោះឆ្នោត”។លោកថា គ.ជ.ប នៅតែជំរុញការចុះឈ្មោះបោះឆ្នោតបន្តទៀត ព្រោះការចុះឈ្មោះបោះឆ្នោត មិនទាន់ដល់ថ្ងៃបញ្ចប់នៅឡើយទេ។
ប្រភព៖សារព័ត៌មានដើមអម្ពិល