ថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ នេះគឺជាខួប២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានប្រទេសចំនួន១៩ រួមទាំងកម្ពុជាផងជាហត្ថលេខីនោះ បានជួយអោយកម្ពុជាមានការបោះឆ្នោតជាតិ ជាលើកដំបូងរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ និងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស រាជានិយម អាស្រ័យធម្មនុញ្ញ។លើសពីនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយអោយជនភៀសខ្លួនខ្មែរ ជាង៣សែននាក់អាចធ្វើមាតុភូមិនិវត្តន៍ ពីព្រំដែនខ្មែរ-ថៃចូលមកកម្ពុជាវិញ ព្រមទាំងជួយអោយកម្ពុជាមានសង្គមស៊ីវិល អង្គការសិទ្ធិមនុស្ស និងសេរីភាព សារព័ត៌មាននៅកម្ពុជាទៀតផង។ សម្ភាសន៍ជាមួយលោក ឃីងស្លី អាបុត្ត (Kingsley Abbott) មន្ត្រីច្បាប់ជាន់ខ្ពស់ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ដែលបានអំពាវនាវនៅក្នុងសន្និសីទកាសែត នាទីក្រុងបាងកក កាលពីថ្ងៃទី១៨ តុលា អោយមានការចូលរួមកោះប្រជុំប្រទេសហត្ថលេខី។
ប្រភេះ៖RFA