អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលោក ផៃ ស៊ីផានអះអាងនៅថ្ងៃនេះ ថាកម្ពុជាមិនចាប់អារម្មណ៍នឹងលិខិតចំហរបស់អង្គការអន្តរជាតិ៥៥ស្ថាប័ន ដែលស្នើឲ្យសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីសកោះប្រជុំឡើងវិញនោះទេ។ តាមរយៈលិខិតចំហកាលពីថ្ងៃម្សិលមិញ អង្គការអន្តរជាតិបានអំពាវនាវឲ្យមានការកោះប្រជុំឡើងវិញ ដោយយោងទៅតាមស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។កាលពីថ្ងៃទី២៣ខែតុលា ក្នុងឱកាសខួប២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស អង្គការអន្តរជាតិ៥៥ស្ថាបប័ន បានចេញលិខិតចំហមួយជម្រាបទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសបារាំង។
ប្រភព៖RFI