អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៤ តុលានេះ បានពន្យល់ថា ចរិកពិតនិងសារជាតិ ពិតប្រាកដនៃបដិវត្តន៏ព៌ណ គឺជាការផ្តួលរំលំរដ្ឋអំណាច ស្របច្បាប់មួយ ដើម្បីដណ្តមអំណាច ដោយរំលងការប្រកួតប្រជែង តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។លោក សុខ ឥសាន បញ្ជាក់បន្ថែមថា "រូបភាពនៃបដិវត្តន៍ពណ៌ គឺប្រើវិធីត្រជាក់ អហឹង្សា ដែលមិនអាចជាប់ពិរុទ្ធដោយច្បាប់ណាមួយ ជាធរមាន ។ ច្បាប់ក្រមព្រហ្មទ័ណ្ឌ អាចចាប់ពិរទ្ធភាព បានលុះត្រាតែមានបទល្មើសកើតចេញពីអំពើហឹង្សា ។ ដូច្នេះ ក្រមព្រហ្មទ័ណ្ឌ មិនអាចចាប់ពិរទ្ធភាពលើសកម្មភាពនៃបដិវត្តន៍ព៌ណនោះទ្បើយ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល