ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នជាតិកំពូលរបស់ប្រទេសកាលពីម្សិលមិញ បានប្រកាសគាំទ្រទាំងស្រុង ការធ្វើវិសោធនកម្មច្បាប់ចំនួន ៤ ដែលច្បាប់ទាំងនេះ បើកផ្លូវឲ្យយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សផ្សេង ដែលទើបតែត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ។ការប្រកាសគាំទ្ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅលើការធ្វើវិសោធនកម្មច្បាប់ទាំងនេះ គឺស្របពេលដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះការធ្វើវិសោធនកម្មច្បាប់ទាំងនេះក្នុងគោលបំណងដើម្បីយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋស្ទើរពាក់កណ្តាលប្រទេស បានបោះឆ្នោតគាំទ្រយកទៅបែងចែកឲ្យគណបក្សផ្សេង។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍