លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីថវិកាជាតិ ដែលមានទំហំសរុបប្រមាណ ៦០៣៣ លានដុល្លារ សម្រាប់ឆ្នាំ២០១៨ ដែលស្នើដោយរដ្ឋាភិបាលកម្ពុជា។អ្នកនាំពាក្យរដ្ឋសភារូបនេះ អះអាងទៀតថា ពេលឆ្លងកាត់ការពិភាក្សានិងការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍ សេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ នឹងត្រូវបញ្ជូនទៅគណៈកម្មការជំនាញ ដើម្បីសិក្សាលម្អិត។
ប្រភព៖សារព័ត៌ថ្មីៗ