លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅតែបន្តអំពាវនាវដល់មន្ត្រីគណបក្សសង្គ្រោះជាតិឲ្យទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យបានមុនការប្រកាសសាលដីការបស់តុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា។
«សូមកុំឲ្យឱកាសដ៏កម្រនេះកន្លងផុតឲ្យសោះ។ លោកហ៊ុន សែន នាយករដ្ឋមន្ត្រី រីករាយស្វាគមន៍ទទួលបងប្អូនជានិច្ច»។ នេះជាសំណេរនៅលើហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ដែលនិយាយសម្តៅទៅកាន់សមាជិក ជាពិសេសតំណាងរាស្ត្រ និងថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ។
ប្រភព៖សារព័ត៌មានថ្មីៗ