លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា ដោយសារប្រជាពលរដ្ឋ កម្ពុជាម្នាក់ មានចំណូលលើសពី១ពាន់ដុល្លារ ដូច្នេះអង្គការ និង ម្ចាស់ជំនួយ បានចាត់ទុកកម្ពុជា ជាប្រទេសមានប្រាក់ ចំណូលមធ្យមកំរិតទាប ទើបបាន ជាអង្គការ និងម្ចាស់ជំនួយភាគច្រើន បានបញ្ឈប់ និងមួយចំនួនបានកាត់បន្ថយ ជំនួយ របស់ខ្លួនមកកម្ពុជា។
ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧លោក ស ខេង បានថ្លែងឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការ រៀបចំតម្រឹមថវិកាឲ្យនៅក្នុងកម្រិតមួយដែលជាថវិកា របស់រាជរដ្ឋាភិបាល អាចផ្គត់ផ្គង់ បានតាមនីតិវិធីផ្សេងៗ ដែលបានកំណត់ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល