អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ជាអាយ៉ងម្ចាស់ជំនួយ គឺសហរដ្ឋអាមេរិក ទើបបានជាកូនស្រីរបស់លោក កញ្ញា កឹម មនោវិជ្ជា ហ៊ាននិយាយថា អាមេរិកភ្ជាប់លក្ខខណ្ឌផ្តល់ជំនួយមកកម្ពុជា នៅឆ្នាំ២០១៨ ជាថ្នូរនឹងការដោះលែង លោក កឹម សុខា ។លោក សុខ ឥសាន បានលើកឡើងបែបនេះ បន្ទាប់ពី កញ្ញា កឹម មនោវិជ្ជា កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអះអាងថា នៅឆ្នាំ២០១៨ខាងមុខ ក្នុងការផ្តល់ជំនួយមក កម្ពុជាអាមេរិក ភ្ជាប់លក្ខខណ្ឌនឹងការដោះលែង លោក កឹម សុខា ក្រោយចោទប្រកាន់ លោកបានព្រឹត្តអំពើក្បត់ជាតិ ដែលមានអាមេរិកនៅពីក្រោយខ្នង។
ប្រភព៖សារព័ត៌មានដើមអម្ពិល