គ្មានគណបក្សសង្គ្រោះជាតិ ក៏គ្មានលោក ប៉ុល ហំម លើឆាកនយោបាយដែរ។ នេះជាសាររបស់លោក ប៉ុល ហំម ដែលលើកឡើង ស្របពេលគណបក្សសង្គ្រោះជាតិ ប្រឈមនឹងការរំលាយចោល នៅពាក់កណ្តាលខែវិច្ឆិកានេះ។គ្មានវត្តមានលោក ប៉ុល ហំម លើឆាកនយោបាយកម្ពុជាទៀតឡើយ ប្រសិនបើតុលាការកំពូល ពិតជារំលាយគណបក្សសង្គ្រោះជាតិ។ លោក ប៉ុល ហំម ដែលមានតំណែងជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាមនុស្សម្នាក់ជិតស្និទ្ធ ហើយបានដើរតាមឯកឧត្តម កឹម សុខា អស់ជាច្រើនឆ្នាំក្នុងការធ្វើនយោបាយ បាននិយាយដោយមិនស្ទាក់ស្ទើរយ៉ាងដូច្នេះថា៖«នៅធ្វើអីទៀត បើគណបក្សរលាយហើយហ្នឹង»។
ប្រភព៖សារព័ត៌មានថ្មីៗ