ចៅសង្កាត់អូរចារ គណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរថា ចាប់តាំងពីកញ្ញាចូលកាន់តំណែងជាចៅសង្កាត់មក គឺពុំទាន់ទទួលបានថវិការបស់រដ្ឋាភិបាលទម្លាក់មកឲ្យ ដើម្បីយកទៅអភិវឌ្ឍសូម្បីតែមួយរយរៀលនៅឡើយទេ។ ចៅសង្កាត់វ័យក្មេងរូបនេះអះអាងថា ថវិកាដែលកញ្ញាប្រើប្រាស់នៅក្នុងសង្កាត់សព្វថ្ងៃ បានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ទោះបីជាមានឧបសគ្គការងារ ដោយសារគ្មានថវិកាសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់យ៉ាងនេះក្ដី ក៏ចៅសង្កាត់អូរចារ បក្សប្រឆាំងរូបនេះ ក៏មិនក្បត់ឆន្ទៈម្ចាស់ឆ្នោត ហើយរត់ចោលដំបូលព្រះអាទិត្យទៅជ្រកក្រោមដំបូលទេវតាឡើយ។
ប្រភព៖RFA