លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិច្បាស់ជារំលាយតាមសាលដីកាតុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា។ លោកបានអះអាងថា លោកបានសិក្សាផ្លូវច្បាប់ច្បាស់ណាស់ ហើយខណៈភាគី CNRP មិនបានដាក់មេធាវី ធ្វើឲ្យការសម្រេចរបស់តុលាការកាន់តែលឿន។«បើរំលាយស៊ី១ បើអត់រំលាយសង១០០»។ នេះជាការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងករណីមានការភ្នាល់លើការរំលាយបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន បានអះអាងយ៉ាងដូច្នេះនាជំនួបជាមួយកម្មករ-ការិនីពីរោងចក្រចំនួន២០នៅតំបន់ចំការដូង ជាយរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ៕
ប្រភព៖សារព័ត៌មានថ្មីៗ