លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម “កិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) និងអាស៊ាន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាំង តបតាមការអញ្ជើញ របស់ លោក ត្រាន ដាយ ក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គណៈប្រតិភូអមដំណើរ រួមមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា ដទៃទៀត។
ប្រភព៖សារព័ត៌មានដើមអម្ពិល