រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ទៀ បាញ់ កាលពីម្សិលមិញបានថ្លែងទៅកាន់ពលទាហានប្រមាណជាងមួយពាន់នាក់ដែលចូលរួមអបអរសាទរខួបលើកទី ៦៤ ឆ្នាំនៃកំណើតកងយោធពលខេមរភូមិន្ទនៅវិទ្យាស្ថានទ័ពជើងគោក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថាចលនាបដិវត្តន៍ដែលកំពុងជាប់ពាក់ព័ន្ធជាមួយមេដឹកនាំគណបក្សប្រឆាំងវាអាចនឹងគ្រោះថ្នាក់ដូចគ្នារបបខ្មែរក្រហម ខណៈបក្សប្រឆាំងចាត់ទុកថាជាការប្រៀបធៀបមិនត្រឹមត្រូវ។នៅចំពោះមុខពល និងនាយទាហាន លោក ទៀ បាញ់ ថ្លែងថា៖ «យើងយល់ច្បាស់ណាស់ថាអង្គការចាត់តាំងខ្មែរក្រហមព្រៃផ្សៃយ៉ាងណាគឺអង្គការចាត់តាំងបដិវត្តន៍ពណ៌ក៏គ្រោះថ្នាក់ចំពោះជាតិដូច្នេះដែរ»។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍