គណបក្សប្រឆំាង បានឲ្យដឹងថា ជាងកន្លះខែកន្លងទៅនេះ សមាជិករបស់ខ្លួនប្រមាណជាង ៤០នាក់ហើយ បានទៅចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីរបស់បក្សប្រឆាំង ឲ្យចុះចូលនឹងបក្សកាន់អំណាច ជាថ្នូរទៅនឹងការរក្សាតំណែងជាប់ឆ្នោតរបស់ពួកគេ។គិតចាប់តាំងពីថ្ងៃទី២២ ខែតុលាមក លោក ហ៊ុន សែន បានអំពាវនាវម្តងហើយម្ដងទៀតដល់សមាជិកគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ដោយលោកសន្យារក្សាតំណែងរបស់ពួកគេ ដែលបានមកតាមរយៈការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
ប្រភព៖VOD