លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេសទាំងឡាយណា ដែលមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតកម្ពុជា គឺជារឿងរបស់ប្រទេសនោះ សំខាន់ឲ្យតែប្រជាពលរដ្ឋខ្មែរ ទទួលស្គាល់ទៅបានហើយ ហើយកម្ពុជាក៏មិនបានចាប់បង្ខំឲ្យទទួលស្គាល់នោះដែរ ។ការប្រកាសរបស់សម្តេចតេជោបែបនេះ បន្ទាប់ពី លោក ថិដ គ្រូស៍ (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី៩ វិច្ឆិកា បានលើកឡើងថា បើគ្មានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលបោះឆ្នោតឆ្នាំ២០១៨ នោះទេ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត មិនទទួលស្គាល់លទ្ធផល ការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជាជាដាច់ខាត ។
ប្រភព៖សារព័ត៌មានដើមអម្ពិល