ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នាយករដ្ឋមន្ដ្រី នៃ ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានសន្យានឹង ជួយប្រទេសកម្ពុជា ឲ្យមានប្រាក់ ចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារ ធ្វើគ្រប់ៗគ្នា ខណៈសេដ្ឋកិច្ចកម្ពុជាមាន ៧% ។ក្នុងឱកាស ជួបសំណេះសំណាល ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ នាវិមានសន្តិភាព នៅថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អាបេសន្យា ថានឹង ជួយកម្ពុជា ឲ្យមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយកម្ពុជាមានមហិច្ឆតា ធ្វើឲ្យចំណូលខ្ពស់នៅឆ្នាំ២០៥០ ប៉ុន្តែពេលនោះមិនដឹងថា ខ្ញុំអាចរស់នៅដល់ ឆ្នាំ២០១៥ឬអត់ទេ?”៕
ប្រភព៖សារព័ត៌មានដើមអម្ពិល