ចុងសប្ដាហ៍នេះ ក្រុមមេធាវីលោកកឹម សុខា ទាំង៨រូបនឹងជួបប្រជុំគ្នាដើម្បីសរសេរលិខិតស្នើសុំឲ្យចៅក្រមស៊ើបសួរនាំខ្លួនលោកកឹម សុខា មកសួរចម្លើយនៅតុលាការក្រុងភ្នំពេញ។ គម្រោងស្នើសុំនេះគឺបន្ទាប់ពីចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញគ្រោងចុះទៅសួរចម្លើយលោកកឹម សុខា ដោយផ្ទាល់នៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ វិច្ឆិកាខាងមុខនេះ។ សម្រាប់ក្រុមមេធាវី ការចុះសួរចម្លើយក្នុងពន្ធនាគារនេះគឺខុសនឹងនីតិវិធីច្បាប់។ ប៉ុន្តែអ្នកនាំពាក្យតុលាការក្រុងភ្នំពេញអះអាងថា គេអាចធ្វើទៅបាន។
ប្រភព៖RFIhttps://goo.gl/jJWDsN