លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសជំហរដាច់ខាតថា កម្ពុជានឹងជំនះឧបសគ្គ ដើម្បីរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ទោះបីជាសហគមន៍អន្តរជាតិបានរិះគន់ ឬមិនទទួលស្គាល់ក៏ដោយ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺទំនងជាបានឆ្លើយតបទៅនឹងការព្រមានពីសហគមន៍អន្តរជាតិ ជាពិសេសការព្រមានរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក ថេត គ្រូស ដែលបានលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាឡើយ បើមិនដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
ប្រភព៖RFI