លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា ប្រសិនបើគណបក្សសង្រ្គោះជាតិ (CNRP) ត្រូវរំលាយ ដូច្នេះប្រាក់ខែរបស់ តំណាងរាស្រ្តរបស់បក្សមួយនេះ ក៏នឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ។ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឡេង ប៉េងឡុង បានឆ្លើយតបសំណួរអ្នកព័ត៌មានថា បើគណបក្សសង្រ្គោះជាតិរំលាយ ចឹងតើប្រាក់ខែតំណាងរាស្រ្តបាត់បង់ទេ? លោកថា ត្រូវតែកាត់ផ្តាចប្រាក់ខែហើយ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល