ប្រសិនបើ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧ តុលាការកំពូល ពិតជារំលាយគណបក្សសង្គ្រោះជាតិចោលមែន តំណាងរាស្ត្រទាំង៥៥រូបនៃគណបក្សនេះ នឹងលែងមានឈ្មោះជាតំណាងរាស្ត្រហើយ ដូច្នេះចាប់ពីថ្ងៃនោះតទៅ ពួកគាត់ ក៏អស់សិទ្ធិបើកប្រាក់បំណាច់ប្រចាំខែ ពីរដ្ឋសភាទៀតដែរ។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។លោក ឡេង ប៉េងឡុង បន្តថា សូម្បីតែប្រាក់បំណាច់ក្នុងខែវិច្ឆិកានេះ ក៏តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រហែលជាបើកមិនបានដែរ។
ប្រភព៖សារព័ត៌មានថ្មីៗ