មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភ ពីចំណាត់ការរបស់ក្រសួងមហាផ្ទៃដែលចេញលិខិតបញ្ជាទៅអភិបាលរាជធានី ខេត្តទូទាំងប្រទេស ឲ្យរៀបចំក្រុមការងារតាមដានឃ្លាំមើល អ្នកមានឧបាយកលទាំងឡាយណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាល។ មន្ត្រីអង្គការសង្គមស៊ីវិលដដែលលើកឡើងថា បទបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់សិទ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។មន្ត្រីអង្គការសង្គមស៊ីវិលហៅវិធានការណ៍របស់ក្រសួងមហាផ្ទៃនេះ ជាការព្រួយបារម្ភចំពោះប្រជាពលរដ្ឋហួសហេតុ។
ប្រភព៖RFA