ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងបញ្ជីអត្រានុកូលដ្ឋាន ឬសំបុត្រកំណើត ដូចជាខុសឈ្មោះរបស់ខ្លួន ខុសឈ្មោះឪពុកម្ដាយ ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើតជាដើម។ សេចក្ដីប្រកាសដែលចុះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា សាមីខ្លួន អាណាព្យាបាល ឬសាច់ញាតិដែលរស់នៅក្នុងផ្ទះជាមួយ អាចមកដាក់ពាក្យស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានបានរៀងរាល់ម៉ោងធ្វើការ។ ក្រសួងមហាផ្ទៃ បានសម្រេចឲ្យប្រជាពលរដ្ឋ ដែលមានកំហុសឆ្គងក្នុងបញ្ជីអត្រានុកូលដ្ឋាន អាចដាក់ពាក្យស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានឡើងវិញ។
ប្រភព៖សារព័ត៌មានថ្មីៗ