ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅឯក្រៅប្រទេស បានចោទរដ្ឋាភិបាលកម្ពុជាថា បានរំលោភលើឆន្ទៈពលរដ្ឋជុំវិញការបន្តបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពតានតឹងខាងនយោបាយ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនហ៊្វុក នៅឯក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកនេះ។លោក ហ៊ុន សែន រៀបរាប់ថា រូបលោក និងមេដឹកនាំវៀតណាម បានប្ដេជ្ញាជំរុញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរបានរួចរាល់នៅរដូវប្រាំងឆ្នាំ២០១៨ខាងមុខ ដោយថា ដើម្បីធ្វើឲ្យតំបន់ព្រំដែននៃប្រទេសទាំងពីរក្លាយជាតំបន់មានសន្តិភាព និងតំបន់ផ្លាស់ប្ដូរពាណិជ្ជកម្ម។
ប្រភព៖VOD