ក្រោយក្រសួងមហាផ្ទៃ បានដាក់ភស្តុតាង ៣បន្ថែមទៀត ទៅតុលាការកំពូល អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា...

2017-11-14 14:40:00 5267 Views

ក្រោយក្រសួងមហាផ្ទៃ បានដាក់ភស្តុតាង ៣បន្ថែមទៀត ទៅតុលាការកំពូល អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងត្រូវតុលាការកំពូល រំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ពិសេស ជីវិតនយោបាយរបស់មេដឹកនាំ និងក្រុមមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ចំនួន១១៧រូប ក៏នឹងត្រូវបញ្ចប់ផងដែរ។លោក ខៀវ សុភ័គ បានមានប្រសាសន៍ នៅថ្ងៃ១៣ វិច្ឆិកា ថា មិនមែនជារឿងធម្មតាៗនោះឡើយ ក្នុងសំណុំរឿង ដែលក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការ ដើម្បីប្តឹង សុំរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបក្សប្រឆាំងមួយនេះ បានរៀបចំផែនការ ធ្វើបដិវត្តពណ៌ ដោយយកគំរូ តាមប្រទេសយូហ្គោស្លាវី ដូច្នោះក្រសួងមហាផ្ទៃ មានតួនាទី ការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ ហើយអ្វីដែលក្រសួងមហាផ្ទៃធ្វើ មិនមែនជាការបំបែកបំបាក់ គណបក្សសង្គ្រោះជាតិ នោះឡើយ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ZaDc6D

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា