អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានថ្លែងឲ្យដឹងថា គណបក្សបានដាក់ពាក្យបណ្តឹង លោក លឺ ឡាយស្រេង ១ករណីបន្ថែមមួយទៀត ក្នុងករណីបរិហាកេរ្តិ៍សម្តេច ក្រុមព្រះនរោត្តម រណឬទ្ធិ បានទទួលសំណូកលុយ ១០ម៉ឺនដុល្លារ ពីអភិបាលខេត្តម្នាក់ៗ ។ថ្លែងក្នុងសន្និសីទ សារព័ត៌មានព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការកណ្តាលបក្ស លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា “លោក លឺ ឡាយស្រេង បានចោទប្រកាន់សម្តេច ក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលសំណូក ១០ម៉ឺនដុល្លារ ដើម្បីបានធ្វើជា ចៅហ្វាយខេត្តមួយ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ គាត់ថា សម្តេចក្រុមព្រះបានទទួលសំណូក ពីចៅហ្វាយខេត្តនេះ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល