បញ្ជីឈ្មោះបោះឆ្នោត ត្រូវបានបិទផ្សាយ នៅតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះរបស់ខ្លួន ដើម្បីឲ្យដឹងប្រាកដថា មានភាពត្រឹមត្រូវ និងអាចចូលរួមបោះឆ្នោតបាន នៅក្នុងឆ្នាំ២0១៨។តាមរយៈសេចក្តីអំពាវនាវ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើទិន្នន័យឬព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត មានបញ្ហាត្រង់ចំណុចណាមួយ ដូចជា ការសរសេរឈ្មោះមិនបានត្រឹមត្រូវជាដើម ប្រជាពលរដ្ឋ អាចប្តឹងតវ៉ា ដើម្បីសុំកែតម្រូវឡើងវិញ។
ប្រភព៖សារព័ត៌មានថ្មីៗ