គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអង្គការជាតិ និងសហគមន៍អន្តរជាតិ ជួយឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ខណៈរដ្ឋាភិបាល បង្កើនយុទ្ធនាការប្រឆាំងទៅនឹងអ្វីដែលរដ្ឋាភិបាលចាត់ទុកជា «បដិវត្តន៍ពណ៌» និង «ឧបាយកល» មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដែលរៀបចំកងកម្លាំងប្រដាប់អាវុធចម្រុះ ដើម្បីឃ្លាំមើលស្ថានការណ៍ នៅតាមគ្រប់ស្នាក់ការស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិ ខណៈគណបក្សប្រឆាំងដ៏មួយនេះ ប្រឈមនឹងការរំលាយដោយអំណាចតុលាការកំពូលនៅថ្ងៃទី១៦ខែវិចិ្ឆកា។
ប្រភព៖VOD