អតីតចៅសង្កាត់ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិជាជនត្រូវចោទឈ្មោះ ចៅ វាសនា ជាមួយនឹងគូកន ២ នាក់ទៀតដែលសង្ស័យថាបានញុះញង់ឲ្យក្រុមបាតុករបំផ្លាញទ្រព្យសម្បត្តិសាធារណៈកាលពី ២ ឆ្នាំមុនត្រូវបានតុលាការខេត្តបន្ទាយមានជ័យលើកយកមកជំនុំជម្រះកាលពីថ្ងៃចន្ទកន្លងមកនេះពេញមួយថ្ងៃ តែដោយត្រូវការសួរជនត្រូវចោទច្រើន សវនាការត្រូវលើកពេលបន្តទៅសប្ដាហ៍ក្រោយទៀត។កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រមាណជាង ១០០ នាក់បានដាក់ពង្រាយការពារនៅខាងមុខបរិវេណសាលាដំបូងខេត្តដើម្បីការពារសន្តិសុខក្រែងលោមានការប្រមូលផ្ដុំគ្នាតវ៉ារឿងយុត្តិធម៌នៅក្រៅបរិវេណតុលាការ។ ខណៈមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសាច់ញាតិជនត្រូវចោទប្រមាណជាង ៥០ នាក់បានចូលរួមឃ្លាំមើលការកាត់ក្ដីពីខាងក្រៅបរិវេណតុលាការ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍