មកដល់ពេលនេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងសាកសួរដោយមន្ត្រីនគរបាលនិងព្រះរាជអាជ្ញា នៅក្នុងផ្ទះសំណាក់ ម៉ារឌី ស្ថិតនៅខណ្ឌមានជ័យ ក្រុងភ្នំពេញ បន្ទាប់ពី អ្នកទាំងពីរត្រូវបាននាំទៅឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ ដោយសង្ស័យថា បានរៀបចំស្ទូឌីយូ សម្រាប់រាយការណ៍ព័ត៌មានទៅវិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោកអ៊ួន ឈិន និង លោក យាង សុធារិន ហៅយាង សុជាមេត្តា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារម្សិលមិញ ក្រោមការសង្ស័យថា ធ្វើសេចក្តីរាយការណ៍ព័ត៌មានទៅកាន់វិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកដោយគ្មានច្បាប់អនុញ្ញាត។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍