ការសម្រេចដើម្បីសង្គ្រោះ ឬរំលាយគណបក្សសង្គ្រោះជាតិនឹងធ្លាក់លើដៃចៅក្រមតុលាការកំពូលនៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍ ទី ១៦ វិច្ឆិកា) នេះ ខណៈដែលចៅក្រមគឺជាសមាជិកនៅក្នុងគណៈកម្មាធិការកំពូលបំផុតមួយរបស់គណបក្សប្រជាជនកម្ពុជា និងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយនោះ។ប្រធានតុលាការកំពូលលោក ឌិត មន្ទី ដែលឈានចូលដល់វ័យ ៧៦ ឆ្នាំនៅក្នុងថ្ងៃនេះគឺកំពុងស្ថិតនៅក្នុងគណៈកម្មាធិការកណ្តាលដ៏មានឥទ្ធិពលបំផុតមួយរបស់គណបក្សប្រជាជនកម្ពុជាហើយក៏ជាផ្នែកមួយនៃក្រុមជំនួយដែលត្រូវបានជឿទុកចិត្តបំផុត និងជាអ្នកដែលបានអមដំណើរ និងផ្តល់ប្រឹក្សាដល់លោក ហ៊ុនសែន។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍