នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ តុលាការកំពូល នឹងបើកសវនការ ដើម្បីសម្រេចលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។ បើទោះបីមានសង្ឃឹមតិចក្តី ក៏មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅតែរំពឹងថា គណបក្សខ្លួន នឹងមិនត្រូវបានរំលាយនោះទេ។តុលាការកំពូល ប្រហែលជាមិនទាន់អាចរំលាយគណបក្សសង្គ្រោះជាតិឡើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះជាក្តីសង្ឃឹមបន្តិចបន្តួចចុងក្រោយរបស់លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ។ អ្វីដែលធ្វើឲ្យលោក សុន ឆ័យ នៅតែមានក្តីសង្ឃឹមនោះ គឺផ្អែកលើហេតុផលថា បណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានផ្សារភ្ជាប់ជាមួយករណីរបស់ឯកឧត្តម កឹម សុខា ដូច្នេះលុះត្រាតែឯកឧត្តម កឹម សុខា ត្រូវបានកាត់ក្តីជាមុនសិន ទើបតុលាការកំពូល អាចបើកសវនាការសម្រេចតាមក្រោយ។
ប្រភព៖សារព័ត៌មានថ្មីៗ