តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋ ជំរុញឲ្យពលរដ្ឋខ្មែរកុំចាញ់ការសម្លុត និងការគំរាមកំហែងរបស់លោក ហ៊ុន សែន។តំណាងរាស្ត្ររបស់អាមេរិក ពីខាងគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក ដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទូទៅចេញតវ៉ាដើម្បីការពារសំឡេងរបស់ពួកគេ ស្របពេលរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើយុទ្ធនាការរំលាយគណបក្សសង្គ្រោះជាតិ។តុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា តាមសំណើរម្លាយគណបក្សប្រឆាំងរបស់ក្រសួងមហាផ្ទៃ។
ប្រភព៖RFA