សមត្ថកិច្ចដាក់របាំងបិទផ្លូវ និងមានកម្លាំងយាមតឹងរឹងនៅជុំវិញតុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតុលាការដំណើរការសវនាការ លើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ។
ចាប់តាំងពីម៉ោងប្រមាណ៥ព្រឹក អ្នកធ្វើការលក់ដូរជាច្រើននៅឈរ និងចតម៉ូតូនៅមុខរបាំងបិទផ្លូវរបស់សមត្ថកិច្ចនៅក្បែររង្វង់មូលសម្តេច ជូន ណាត និងផ្លូវមួយចំនួនទៀតនៅក្បែរវត្តបុទុមវតីជាទីកន្លែងដែលពួកគេទៅធ្វើការងារនៅទីនោះ។អ្នកដែលឈរចាំនៅមុខរបាំងបិទផ្លូវសួរសមត្ថកិច្ចថា តើពួកគេអាចចូលតាមផ្លូវណាបាន? សមត្ថកិច្ចខ្លះប្រាប់ថា ដើរសួរតាមច្រកផ្សេងៗទៀតទៅ ពួកគាត់ក៏មិនដឹងថា អាចចូលបានតាមណាដែរគ្រាន់តែដឹងថា ច្រកពួកគាត់យាមគេមិនឲ្យចូលទេ។
ប្រភព៖VOD