លោកស្រី មូរ សុខហួរ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានអំពាវនាវ ឲ្យក្រុមអ្នកគាំទ្ររបស់បក្សទាំងអស់ នៅកម្ពុជា មកប្រមូលផ្តុំគ្នា នៅមុខតុលាការកំពូល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ ក្នុងអំឡុងពេលបើកសវនាការ រំលាយគណបក្ស។ប៉ុន្តែការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់របស់បក្សប្រឆាំង ដែលខ្លួនស្ថិតនៅក្រៅប្រទេសនោះ បានធ្វើឲ្យលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកថា ជាការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។លោក ខៀវ សុភ័គ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ វិច្ឆិកា ថា ការអំពាវនាវរបស់លោកស្រី មួរ សុខហួរ គឺជាការអំពាវនាវមួយ ក្នុងន័យ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីផែនការទុច្ចរឹត របស់គណបក្សសង្គ្រោះជាតិនេះ បានបរាជ័យម្តងរួចទៅហើយ កាលពីឆ្នាំ២០១៣ ក្រោយពេលដែលបក្សប្រឆាំងមួយនេះ បានចាញ់ការបោះឆ្នោតជាតិ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល