ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានឲ្យដឹងថា ទោះបី ជាមានសម្រែកអយុត្តិធម៌ បន្លឺឡើងយ៉ាងណាក៏ដោយ ក៏មិនអាចឃាត់ច្បាប់បានដែរ ចំពោះការរំលាយ គណបក្សសង្រ្គោះជាតិ(CNRP) ។យោងតាមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា “សម្រែកអយុត្តិធម៌ក៏នឹងបន្លឺឡើង ដោយមិនពេញចិត្ត ចំពោះការអនុវត្តច្បាប់ ប៉ុន្តែទោះ បីជាសម្រែកអយុត្តិធម៌នោះបន្លឺយ៉ាងណាក៏ដោយ ក៏មិនអាចឃាត់ច្បាប់បាននោះដែរ”។លោកបានបន្តថា រលកនយោបាយខុសពីរលកទឹក ហើយថ្ងៃនេះ គឺជាថ្ងៃដែលច្បាប់ មានអនុភាពគ្រប់គ្រងមនុស្ស ជាពិសេសអ្នកនយោបាយកុំឲ្យធ្វើអ្វីទៅតាមមហិច្ចតា នាំឲ្យខួចខាតដល់ប្រយោជន៍រួម ។
ប្រភព៖សារព័ត៌មានដើមអម្ពិល