គ្រាដែលតុលាការកំពូល បានបើកសវនាការកាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការនេះ បានចេញបទបញ្ជាផ្ទៃក្នុងចំនួន៨ចំណុច ដែលជាការហាមប្រាមចំពោះអ្នកពាក់ព័ន្ធ នៅក្នុងសវនាការនេះ។ សវនាការនេះជាសាធារណៈដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។
ប្រភព៖សារព័ត៌មានFresh news