អតីតអ្នកយកព័ត៌មានឲ្យកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយសមត្ថកិច្ចទៅសាកសួរ មិនមានកាតសារព័ត៌មាន។តាមសេចក្តីរាយការណ៍ឲ្យដឹងថា កញ្ញា ឡេង ឡែន អតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី ដែលបានបិទកាលពីពេលថ្មីៗនេះ ត្រូវបានសន្តិសុខសាកសួររកកាតកាសែត តែមិនមាន ធ្វើឲ្យក្រុមសន្តិសុខ បាននាំនាងចេញពីមុខតុលាការកំពូល ខណៈតុលាការមួយនេះ កំពុងតែធ្វើការកាត់ក្តីរឿងរំលាយគណបក្សសង្គ្រោះជាតិ។មកទល់ពេលនេះ ឡេង ឡែន កំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្ថិតក្រោមការសាកសួរនៅឡើយ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍