រហូតដល់ម៉ោងជាង១២៖០០នាទី វេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សវនាការជំនុំជម្រះកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ នៅតុលាការកំពូល ត្រូវបានផ្អាកបន្តិច ហើយសវនាការនេះ នឹងចាប់ផ្តើមធ្វើបន្តទៀត នៅម៉ោង២រសៀល។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យតុលាការកំពូល ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយពេលបិទសវនាការ។សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។
ប្រភព៖បណ្តាញព័ត៌មាន Fresh News