លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអានសុន្ទរកថាជាសាធារណៈមួយ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដោយបានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅមានពេលតិចជាងពីរសប្តាហ៍ ដើម្បីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មុនពេលបញ្ជីឈ្មោះពួកគេត្រូវជំនួសដោយអ្នកថ្មី។ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៦ ខែតុលានេះ ដែលតម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកអាសនៈដែលទំនេរ ទៅឲ្យបេក្ខជននៃគណបក្សផ្សេងទៀត លោក ហ៊ុន សែន សន្យាថានឹងទុកតំណែងមេឃុំ ចៅ សង្កាត់ចំពោះមន្ត្រីទាំងនោះដដែល។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍