សមាជិករដ្ឋសភាកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា ចំនួន៦៥រូប បានលើកដៃអនុម័តទាំងស្រុង ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ ដែលកម្ពុជាគ្រោងចំណាយ ប្រមាណជា ៦ពាន់លានដុល្លារ សម្រាប់វិស័យនានារបស់ខ្លួន ។ការអនុម័តច្បាប់នេះ បានពិភាក្សាគ្នាអស់រយៈពេល ស្ទើរពេញមួយព្រឹកក្នុងកិច្ចប្រជុំ ពេញអង្គរបស់រដ្ឋសភា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ។កិច្ចប្រជុំមានរបៀបវារៈចំនួន៥ធំៗ ដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ និងរបៀបវារៈដទៃទៀត ។
ប្រភព៖សារព័ត៌មានដើមអម្ពិល