អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២ រូបត្រូវបានបញ្ជូនទៅតុលាការរាជធានីដើម្បីសាកសួរបន្ថែមកាលពីម្សិលមិញដែលអាចប្រឈមនឹងបទចោទ«ផ្តល់ព័ត៌មានដល់បរទេសដែលអាចធ្វើឲ្យមហន្តរាយការការពារជាតិ» ដែលបទចោទនេះបើរកឃើញមានពិរុទ្ធអាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។
ស្នងការរងនគរបាលរាជធានីលោក ស៊ឹម វុទ្ធី ឲ្យដឹងម្សិលមិញថាជនសង្ស័យឈ្មោះ អ៊ួន ឈិន និង យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់ហើយថានៅពេលនេះជនសង្ស័យទាំងពីរកំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការ និងចៅក្រមស៊ើបសួរ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍