គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានអះអាងថា នឹងធ្វើការបែងចែក អាសនៈ គណបក្ស សង្គ្រោះជាតិ ដែលត្រូវបានតុលាការ កំពូល សម្រេចរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមនីតិវិធីច្បាប់ដែលមានធរមាន។លោក ឯម សូផាត សមាជិក គ.ជ.ប បានលើកឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ស្ថាប័ន គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ ទោះបីជា ស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញក្តី ដូច្នេះអ្វីៗត្រូវធ្វើតាមច្បាប់។ លោកបន្តថា គ. ជ.ប កំពុង ពិនិត្យលើករណីគណបក្សសង្គ្រោះជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទា ន់ មានលិខិត ស្នាមណាមួយមកដល់ គ.ជ.ប ពាក់នឹងការរំលាយគណបក្សសង្គ្រោះជាតិនៅឡើយទេ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល