ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានត្រៀមថវិកាប្រមាណ ៤០លានដុល្លារផងដែរ ដើម្បីចូលរួមជាមួយក្រុមហ៊ុន ក្នុងការតម្លើងប្រាក់ខែជូន កម្មករ-កម្មការិនី ឲ្យមានជីវភាពល្អប្រសើរជាងមុន ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ៤,៦២៦នាក់ នៅកោះពេជ្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងថា “ពូបានខិតខំខ្លាំងណាស់ ដើម្បីជួយកូនក្មួយ ហើយរាជរដ្ឋាភិបាល ក៏ត្រូវត្រៀមថវិកាប្រមាណ ៤០លានដុល្លារផងដែរ ដើម្បីចូលរួមជាមួយក្រុមហ៊ុន ក្នុងការតម្លើងប្រាក់ខែ ជូនកូនក្មួយកម្មករ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល