អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន និងសមាជិក គ.ជ.ប ២នាក់ទៀត គឺលោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង នៅថ្ងៃទី២០ ខែវិច្ឆិកា បានដាក់ពាក្យលាលែងពីគ.ជ.ប។មូលហេតុនៅក្នុងការដាក់ពាក្យ ត្រូវបានអ្នកទាំង៣លើកឡើងថា ដោយសារការបើកផ្លូវអោយ គ.ជ.ប អនុវត្តការបែងចែកអាសនៈនៃរដ្ឋសភាអាណត្តិទី៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឡើងវិញ ដោយយកទៅបែងចែកឲ្យគណបក្សនយោបាយផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតជូន ត្រូវបានមតិសាធារណៈជាតិ និងអន្តរជាតិថា គឺជាការរំលោភរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅក្នុងអាណត្តិនីមួយៗ ជាពិសេស គឺជាការរំលោភឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សដែលពលរដ្ឋពេញចិត្ត។
ប្រភព៖RFA