សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង ជាច្រើននាក់បានជ្រើសយកការរត់គេចខ្លួន ដើម្បីបញ្ចៀសពីការអូសទាញដោយអាជ្ញាធរគណបក្សកាន់អំណាចឲ្យទៅពួកគាត់ជ្រកក្រោមដំបូលបក្សទេវតា។ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ដែលតុលាការកំពូលទើបកម្ចាត់ចោលថ្មីថ្មោង លោក ជា ជីវ ឲ្យដឹងនៅថ្ងៃទី២០ វិច្ឆិកា ថា ចាប់តាំងពីតុលាការរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកម្ចាត់ចោលគណបក្សរបស់លោកកាលពីថ្ងៃទី១៦ វិច្ឆិកា មក គឺសមាជិកក្រុមប្រឹក្សាគណបក្សលោកមិនតិចជាង ៤០នាក់ទេបានរត់គេចមិនហ៊ានរស់ផ្ទះសម្បែងរបស់ខ្លួននោះ៖ «គាត់សុខចិត្តភៀសខ្លួនឲ្យឆ្ងាយពីគណបក្សកាន់អំណាចដើម្បីបញ្ចៀសអីការអូសទាញរបស់បក្សកាន់អំណាច ព្រោះយើងដឹងថា ប្រព័ន្ធគ្រប់គ្រង ហើយសូម្បីតែតុលាការក៏មិនត្រូវបានជាទីទុកចិត្តសម្រាប់គណបក្សប្រឆាំងនៅពេលនេះដែរ»
ប្រភព៖RFA