អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ទោះបីជាក្នុងបរិបទគណបក្សប្រឆាំង ត្រូវបានតុលាការកំពូលរំលាយ ក៏ដោយ ក៏លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនតូចចង្អៀត និងមិនដើរថយក្រោយ ដូចមតិមួយចំនួន បានលើកឡើងនោះឡើយ ។ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ នៅរាជបណ្ឌិតសភាកម្ពុជា នាព្រឹកថ្ងៃទី២១ វិច្ឆិកានេះ លោក សុខ ឥសាន បានមានប្រសាសន៍ថា ជាក់ស្ដែងតាមរយៈវីដេអូ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ CBN កាលពីពេលកន្លងទៅដែលលោក កឹម សុខា បានលាតត្រដាងអាចមើលឃើញ បក្សប្រឆាំងមិនមានគោលនយោបាយត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ បម្រើផលប្រយោជន៍ប្រជាជននោះទេ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល